Preloader

អាសយដ្ឋានការិយាល័យ

123/A, Miranda City Likaoli Prikano, Dope

លេខទូរស័ព្ទ

+0989 7876 9865 9
+(090) 8765 86543 85

អាសយដ្ឋានអ៊ីមែល

info@example.com
example.mail@hum.com

អ្នកឧកញ៉ា

លី សុភ័ក្ត

ប្រធានក្រុមប្រឹក្សាភិបាល
ការកសាងទំនុកចិត្ត ដើម្បីអនាគតដ៏រុងរឿងរបស់កម្ពុជា
កម្ពុជាកំពុងឈានឆ្ពោះទៅរកយុគសម័យថ្មីនៃការផ្លាស់ប្តូរ ដែលជំរុញដោយកំណើនសេដ្ឋកិច្ច នវានុវត្តន៍ និងសក្តានុពលដ៏រស់រវើករបស់ប្រជាជនយើង។ នៅក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន យើងមិនត្រឹមតែផ្តល់ជូននូវសេវាធានារ៉ាប់រងប៉ុណ្ណោះទេ ប៉ុន្តែយើងគឺជា 'ដៃគូរួមដំណើររយៈពេលវែង' ដើម្បីបុព្វហេតុវិបុលភាពជាតិ ព្រោះយើងជឿជាក់យ៉ាងមុតមាំថា ភាពជោគជ័យនៃដំណើរឆ្ពោះទៅមុខរបស់ប្រទេសមួយ គឺត្រូវចាប់ផ្តើមពីការគាំទ្រ និងការការពារយ៉ាងរឹងមាំលើគ្រប់កោសិកានៃសង្គម។
លី សុភ័ក្ត
លី សុភ័ក្ត
លី សុភ័ក្ត
តាមរយៈបទពិសោធន៍វិនិយោគក្នុងវិស័យចម្រុះជាច្រើនរួមមាន៖ ហិរញ្ញវត្ថុ អចលនទ្រព្យ យានយន្ត ដឹកជញ្ជូន ប្រព័ន្ធផ្សព្វផ្សាយ និងកសិកម្ម ខ្ញុំតែងតែប្រកាន់ខ្ជាប់នូវទស្សនៈថា ការអភិវឌ្ឍន៍ប្រកបដោយចីរភាព អាចសម្រេចទៅបានលុះត្រាតែអាជីវកម្មរីកចម្រើនទន្ទឹមគ្នាជាមួយសុខុមាលភាពសង្គម។ គ្រប់វិស័យសុទ្ធតែដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតឱកាស និងលើកកម្ពស់គុណភាពជីវិតជូនប្រជាពលរដ្ឋ។

ការបង្កើតក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់យើងក្នុងការកសាងប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ ប្រកបដោយតម្លាភាព និងទំនួលខុសត្រូវ។ យើងប្តេជ្ញាអភិវឌ្ឍគ្រឹះស្ថានធានារ៉ាប់រងជាតិដ៏ទំនើបមួយ ដើម្បីជាខែលការពារអាជីវកម្ម ជាទីទុកចិត្តរបស់បុគ្គល និងក្រុមគ្រួសារ ព្រមទាំងជាកម្លាំងចលករជំរុញនវានុវត្តន៍សេដ្ឋកិច្ចជាតិ។

ខណៈកម្ពុជាកំពុងបោះជំហានទៅមុខក្រោមការដឹកនាំដោយបច្ចេកវិទ្យា យើងប្តេជ្ញាគាំទ្រការផ្លាស់ប្តូរនេះតាមរយៈដំណោះស្រាយធានារ៉ាប់រងឌីជីថល និងការការពារឆ្លាតវៃ (Smart Mobility Protection) ដែលផ្តោតលើអតិថិជនជាចម្បង ប្រកបដោយភាពងាយស្រួល និងសុច្ចរិតភាព។ យើងជឿជាក់ថា វិស័យធានារ៉ាប់រងត្រូវតែវិវត្តខ្លួនឱ្យលើសពីការការពារបែបប្រពៃណី ដើម្បីក្លាយជាសសរស្តម្ភដ៏រឹងមាំនៃភាពជឿជាក់សម្រាប់ការអភិវឌ្ឍជាតិ។ ភាពជាអ្នកដឹកនាំពិតប្រាកដ មិនមែនវាស់វែងត្រឹមតែភាពជោគជ័យនៃអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែគឺស្ថិតនៅលើផលប៉ះពាល់វិជ្ជមានដែលយើងបានបន្សល់ទុកសម្រាប់សង្គម និងមនុស្សជំនាន់ក្រោយ។ ផ្អែកលើសុចរិតភាព ការទទួលខុសត្រូវ និងចក្ខុវិស័យវែងឆ្ងាយ ខ្ញុំបាទបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងស្ថិរភាពសង្គមជាតិកម្ពុជា។

យើងរួមគ្នាឈានទៅមុខប្រកបដោយទំនុកចិត្ត ឆ្ពោះទៅរកប្រទេសកម្ពុជាដ៏រឹងមាំ សុវត្ថិភាព និងវិបុលភាព។

 

អ្នកឧកញ៉ា លី សុភ័ក្រ្ត

ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ម.ក

 

 

បទពិសោធន៍របស់អ្នកនៅលើគេហទំព័រនេះនឹងប្រសើរឡើង ប្រសិនបើអនុញ្ញាតឱ្យប្រើខូគី។