Preloader

អាសយដ្ឋានការិយាល័យ

អគារ លេខ C ផ្លូវ 169 ភូមិ 12 សង្កាត់វាលវង់ ខណ្ឌ 7 មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

លេខទូរស័ព្ទ

+855 78 24 24 24
+855 87 24 24 24

អាសយដ្ឋានអ៊ីមែល

info@agi.com.kh

តើយើងជានរណា?

តើយើងជានរណា?

អង្គរ ជេនេរ៉ល អុិនសួរេន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2025 ជាក្រុមហ៊ុនធានារ៉ាប់រងទូទៅដែលទទួលបានអាជ្ញាបណ្ណស្របច្បាប់ពីនិយ័តករធានារ៉ាប់រងកម្ពុជា ជាមួយទុនវិនិយោគដំបូងចំនួន 7,000,000 ដុល្លារអាមេរិក។ ដោយមានការគាំទ្រពីវិនិយោគិន និងក្រុមថ្នាក់ដឹកនាំដែលមានបទពិសោធន៍ ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ប្តេជ្ញាផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រងប្រកបដោយនវានុវត្តន៍ ផ្តោតលើតម្រូវការរបស់អតិថិជន និងមានគោលដៅអភិវឌ្ឍន៌ខ្លួនជាក្រុមហ៊ុនធានារ៉ាប់រងថ្នាក់ជាតិឈានមុខគេរបស់កម្ពុជា។

ផ្អែកលើមូលដ្ឋានគ្រឹះដ៏រឹងមាំនេះ អង្គរ ជេនេរ៉ល អុិនសួរេន ប្តេជ្ញាផ្តល់ការការពារហានិភ័យប្រកបដោយទំនុកចិត្ត និងសមស្របទៅនឹងតម្រូវការក្នុងស្រុកសម្រាប់ បុគ្គល គ្រួសារ និងអាជីវកម្ម តាមរយៈប្រព័ន្ធសេវាកម្មទំនើប ប្រកបដោយប្រសិទ្ធភាព និងវិជ្ជាជីវៈខ្ពស់។

ប្រកាន់ខ្ជាប់នូវគោលការណ៍ «សុចរិតភាពជាចម្បង» (Integrity First) និងគុណតម្លៃស្នូល «ធានាពិត សេវាកម្មពិត និងសន្តិភាពផ្លូវចិត្តយ៉ាងពិតប្រាកដ» (Real Protection, Real Service, Real Peace of Mind) រាល់ប្រតិបត្តិការរបស់យើងត្រូវបានរៀបចំឡើងដើម្បីធានាជូននូវគុណភាព និងឧត្តមភាព ចាប់ពីការធានារ៉ាប់រងមូលដ្ឋាន រហូតដល់ការគ្រប់គ្រងហានិភ័យដែលមានភាពបត់បែនខ្ពស់។ តាមរយៈការគ្រប់គ្រងហានិភ័យយ៉ាងម៉ឺងម៉ាត់ និងដំណើរការវិជ្ជាជីវៈប្រកបដោយប្រសិទ្ធភាព យើងប្តេជ្ញាផ្តល់ជូននូវបទពិសោធន៍សេវាកម្មអតិថិជនប្រកបដោយគុណភាពខ្ពស់ ព្រមទាំងការដោះស្រាយសំណងលឿនរហ័ស មានប្រសិទ្ធភាព និងតម្លាភាព។
បេសកកម្ម
បេសកកម្ម

បេសកកម្ម

ការពារជាតិ ផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និងបំពេញទំនួលខុសត្រូវរបស់យើង!
អង្គរ ជេនេរ៉ល អុិនសួរេន មានគោលបំណង និងយុទ្ធសាស្ត្រក្នុងការគាំទ្រដល់អាជីវកម្ម ពាណិជ្ជកម្ម និងវិស័យឧស្សាហកម្ម ឱ្យមានសមត្ថភាពប្រឈម ព្រមទាំងទប់ទល់នឹងហានិភ័យប្រកបដោយប្រសិទ្ធភាព ព្រមទាំងធានាជូនលើនិរន្តរភាព និងស្ថិរភាពនៃប្រតិបត្តិការអាជីវកម្មរបស់អតិថិជនរបស់យើង។ យើងខ្ញុំបំពេញតួនាទីជាខែលការពារហានិភ័យដ៏រឹងមាំ ដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
យើងខ្ញុំប្តេជ្ញាផ្តល់ជូននូវដំណោះស្រាយធានារ៉ាប់រង ដែលឆ្លើយតបចំពោះតម្រូវការជាមូលដ្ឋាននៃការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ រាប់បញ្ចូលទាំងការធ្វើដំណើរ ការថែទាំសុខភាព និងការការពារគ្រោះថ្នាក់ផ្សេងៗ សំដៅជួយឱ្យពួកគាត់អាចគ្រប់គ្រង និងជៀសផុតពីហានិភ័យក្នុងជីវភាពប្រចាំថ្ងៃបានកាន់តែប្រសើរ។
ក្នុងករណីមានគ្រោះមហន្តរាយ ឧបទ្ទវហេតុ ឬស្ថានភាពអាសន្នផ្សេងៗ យើងខ្ញុំប្តេជ្ញាបំពេញកាតព្វកិច្ច និងទទួលខុសត្រូវខ្ពស់ក្នុងការដោះស្រាយ ព្រមទាំងទូទាត់សំណងជូនបានឆាប់រហ័សបំផុត ដើម្បីជួយស្តារឡើងវិញនូវសមត្ថភាពផលិតកម្ម ប្រតិបត្តិការអាជីវកម្ម និងជីវភាពរស់នៅរបស់គាត់។
បន្ថែមពីនេះ យើងខ្ញុំប្តេជ្ញារួមចំណែកបំពេញចន្លោះខ្វះខាតនៃប្រព័ន្ធគាំពារសង្គម តាមរយៈការផ្តល់ដំណោះស្រាយធានារ៉ាប់រងដែលមានវិសាលភាពទូលំទូលាយ និងប្រសិទ្ធភាពខ្ពស់ ដើម្បីលើកកម្ពស់ការពារជីវភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពរឹងមាំ និងប្រកបដោយចីរភាព។
ចក្ខុវិស័យ

ចក្ខុវិស័យ

ក្លាយជាក្រុមហ៊ុនធានារ៉ាប់រងថ្នាក់ជាតិប្រកបដោយទំនុកចិត្តពីប្រជាជនកម្ពុជា
អង្គរ ជេនេរ៉ល អុិនសួរេន ប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយចីរភាព ដើម្បីកសាងខ្លួនឱ្យក្លាយជាគ្រឹះស្ថានធានារ៉ាប់រងទូទៅដ៏ទំនើប ប្រកបដោយប្រសិទ្ធភាពខ្ពស់ ផ្តល់សេវាកម្មរហ័សទាន់ចិត្ត និងសេវាធានារ៉ាប់រងគ្រប់ជ្រុងជ្រោយ។
យើងខ្ញុំប្តេជ្ញាវឌ្ឍនភាពខ្លួនជាក្រុមហ៊ុនធានារ៉ាប់រងថ្នាក់ជាតិ ដែលមានវិសាលភាពគ្របដណ្តប់ទូលំទូលាយ ទាំងសមត្ថភាពហិរញ្ញវត្ថុ និងលទ្ធភាពសេវាដោះស្រាយសំណង ព្រមទាំងទទួលបានសេចក្តីទុកចិត្តយ៉ាងមុតមាំពីសាធារណជន ដើម្បីរួមចំណែកយ៉ាងសកម្មក្នុងការការពារស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

តម្លៃស្នូល

គុណតម្លៃស្នូល

▶ ទំនុកចិត្ត

យើងខ្ញុំកសាង និងរក្សាទំនាក់ទំនងយូរអង្វែងជាមួយអតិថិជន និងដៃគូអាជីវកម្ម ឈរលើគោលការណ៍ សុចរិតភាព តម្លាភាព និង ការប្រកាន់ខ្ជាប់ការប្តេជ្ញាចិត្តយូរអង្វែង។

▶ សេវាកម្ម

យើងខ្ញុំផ្តល់ជូននូវសេវាកម្មធានារ៉ាប់រងដែល យកអតិថិជនជាចម្បង ប្រកបដោយភាពរហ័សរហួន និងសកម្ម ប្រកបដោយប្រសិទ្ធភាព ការយកចិត្តទុកដាក់ខ្ពស់ និងការទទួលខុសត្រូវពេញលេញនៅគ្រប់ដំណាក់កាល។

▶ ភាពជឿជាក់

យើងខ្ញុំធានាជូននូវការផ្តល់សេវាប្រកបដោយ ស្ថិរភាព និងភាពប្រាកដនិយម តាមរយៈការបំពេញកាតព្វកិច្ចសំណងលឿនរហ័ស និងការផ្តល់នូវកិច្ចគាំពារដ៏រឹងមាំបំផុត នៅគ្រប់ពេលវេលាដែលអតិថិជនត្រូវការ។

អង្គរ ជេនេរ៉ល អ៊ិនសួរេន​ កសាងឡើងដោយទំនុកចិត្ត។

បទពិសោធន៍របស់អ្នកនៅលើគេហទំព័រនេះនឹងប្រសើរឡើង ប្រសិនបើអនុញ្ញាតឱ្យប្រើខូគី។