Preloader

អាសយដ្ឋានការិយាល័យ

អគារ លេខ C ផ្លូវ 169 ភូមិ 12 សង្កាត់វាលវង់ ខណ្ឌ 7 មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

លេខទូរស័ព្ទ

+855 78 24 24 24
+855 87 24 24 24

អាសយដ្ឋានអ៊ីមែល

info@agi.com.kh

 

ហេតុអ្វីជ្រើសរើស អង្គរ ជេនេរ៉ល អុិនសួរេន សម្រាប់

ធានារ៉ាប់រងទោចក្រយានយន្ត?

ការការពារសម្រាប់ម៉ូតូ

ការការពារសម្រាប់ការខូចខាតដោយគ្រោះថ្នាក់ចៃដន្យ ការបាត់បង់ដោយអំពើលួច អគ្គិភ័យ និងហានិភ័យផ្សេងៗដែលស្ថិតក្រោមការធានា ជួយកាត់បន្ថយបន្ទុកហិរញ្ញវត្ថុពីការចំណាយលើការជួសជុល ឬការផ្លាស់ប្តូរទោចក្រយានយន្ត។

ភារៈទទួលខុសត្រូវចំពោះភាគីទីបី

ផ្តល់ការធានារ៉ាប់រងលើភារៈទទួលខុសត្រូវចំពោះភាគីទីបី សម្រាប់ការរងរបួសលើរាងកាយ ការបាត់បង់ជីវិត ឬការខូចខាតទ្រព្យសម្បត្តិ ដែលបង្កឡើងដោយអចេតនា ស្របតាមលក្ខខណ្ឌ និងដែនកំណត់នៃកិច្ចសន្យាធានារ៉ាប់រង។

ជម្រើសការធានាបន្ថែម

អាចជ្រើសរើសអត្ថប្រយោជន៍បន្ថែម ដូចជា ការធានារ៉ាប់រងលើមហន្តរាយធម្មជាតិ រួមមានទឹកជំនន់ និងរញ្ជួយដី ការធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួន និងការចំណាយលើការព្យាបាលវេជ្ជសាស្ត្រ និង កូដកម្ម កុបកម្ម និងភាពចលាចលស៊ីវិល ដោយអាស្រ័យលើការជ្រើសរើសក្នុងវិញ្ញាបនបត្រធានារ៉ាប់រង និងការបង់បុព្វលាភធានារ៉ាប់រងបន្ថែម។

 

តើអ្នកណាខ្លះគួរមាន

បណ្ណសន្យាធានារ៉ាប់រងទោចក្រយានយន្ត?

 

Asset 152

 

អ្នកបើកបរឯកជន  
___________  
 

✓ ធ្វើដំណើរទៅធ្វើការ ឬទៅសិក្សាប្រចាំថ្ងៃ
✓ ធ្វើដំណើរកម្សាន្ត និងទេសចរណ៍
✓ ធ្វើដំណើរសម្រាប់កិច្ចការប្រចាំថ្ងៃ

Asset 153

 

ម៉ូតូដែលទិញដោយឥណទាន   
___________  
 

✓ អតិថិជនដែលទិញទោចក្រយានយន្តតាមរយៈហិរញ្ញប្បទាន
✓ ទោចក្រយានយន្តដែលកំពុងស្ថិតក្រោមឥណទាន

Asset 154

 

ម្ចាស់អាជីវកម្ម  
___________  
 

✓ ​ដឹកជញ្ជូនសម្រាប់អាជីវកម្ម
✓ ម៉ូតូជាទ្រព្យសម្បតិ្តរបស់ក្រុមហ៊ុន
✓ ប្រើប្រាស់សម្រាប់ប្រតិបត្តិការផ្សេងៗ

 

ស្វែងយល់ពីវិសាលភាពការពារ

ប្រភេទការធានាវិសាលភាពចំនួនទឹកប្រាក់ធានា
ធានារ៉ាប់រងគ្រប់ជ្រុងជ្រោយការបាត់បង់ ឬការខូចខាតទោចក្រយានយន្តតាមដែលបានបញ្ជាក់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង
ថ្លៃស្ទូចទោចក្រយានយន្តរហូតដល់ USD 50
ភារៈទទួលខុសត្រូវចំពោះភាគីទីបីការរងរបួសលើរាងកាយ / ការបាត់បង់ជីវិតរហូតដល់ USD 5,000 ក្នុងមួយជនរងគ្រោះ
ការខូចខាតទ្រព្យសម្បត្តិរបស់ភាគីទីបីរហូតដល់ USD 5,000 ក្នុងមួយគ្រោះថ្នាក់
ភារៈទទួលខុសត្រូវសរុបតាមផ្នែក B (*ដូចបានចែងក្នុងបណ្ណសន្យាធានារ៉ាប់ង)រហូតដល់ USD 50,000 ក្នុងមួយករណី
ថ្លៃចំណាយផ្នែកច្បាប់ការការពារចំពោះការចោទប្រកាន់ដែលស្ថិតក្រោមការធានារហូតដល់ USD 1,500
គ្រោះថ្នាក់ផ្ទាល់ខ្លួន (អត្ថប្រយោជន៍ជាជម្រើសបន្ថែម)ការបាត់បង់ជីវិត / ពិការភាពអចិន្ត្រៃយ៍ដែលស្ថិតក្រោមការធានារហូតដល់ USD 5,000
ការចំណាយផ្នែកវេជ្ជសាស្ត្ររហូតដល់ USD 500

* អត្ថប្រយោជន៍បន្ថែម តម្រូវឱ្យបង់បុព្វលាភធានារ៉ាប់រងបន្ថែម និងត្រូវមានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង។ ការខូចខាតទោចក្រយានយន្ត ត្រូវស្ថិតក្រោម ចំនួនទឹកប្រាក់ធានា ដែលបានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង។

ជិះដោយទំនុកចិត្តជាមួយ
ធានារ៉ាប់រងទោចក្រយានយន្តនៅកម្ពុជា

ការពារទោចក្រយានយន្តរបស់អ្នកពីហានិភ័យដែលស្ថិតក្រោមការធានា និងទទួលបានភាពកក់ក្តៅចិត្តផ្នែកហិរញ្ញវត្ថុក្នុងរាល់ការធ្វើដំណើរ ជាមួយ អង្គរ ជេនេរ៉ល អុិនសួរេន។
Motorbike Insurance
បទពិសោធន៍របស់អ្នកនៅលើគេហទំព័រនេះនឹងប្រសើរឡើង ប្រសិនបើអនុញ្ញាតឱ្យប្រើខូគី។