Preloader

អាសយដ្ឋានការិយាល័យ

អគារ លេខ C ផ្លូវ 169 ភូមិ 12 សង្កាត់វាលវង់ ខណ្ឌ 7 មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

លេខទូរស័ព្ទ

+855 78 24 24 24
+855 87 24 24 24

អាសយដ្ឋានអ៊ីមែល

info@agi.com.kh

 

ហេតុអ្វីត្រូវជ្រើសរើស

ធានារ៉ាប់រងលើការបំពេញកាតព្វកិច្ចរបស់អ្នកម៉ៅការសាងសង់?

បង្កើនសមត្ថភាពហិរញ្ញវត្ថុ និងសាច់ប្រាក់សម្រាប់អាជីវកម្ម

ជួយកាត់បន្ថយតម្រូវការប្រើប្រាស់សាច់ប្រាក់ ឬទ្រព្យសម្បត្តិជាទ្រព្យបញ្ចាំ ដើម្បីរក្សាសាច់ប្រាក់សម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការអាជីវកម្ម។ វាជួយឱ្យអ្នកម៉ៅការអាចគ្រប់គ្រងធនធានហិរញ្ញវត្ថុបានកាន់តែមានប្រសិទ្ធភាព និងមានលទ្ធភាពចូលរួមក្នុងគម្រោងសំណង់ជាច្រើន។

ពង្រឹងការធានាលើការអនុវត្ត និងបញ្ចប់គម្រោង

បណ្ណធានាជួយការពារផលប្រយោជន៍របស់ម្ចាស់គម្រោង ក្នុងករណីអ្នកម៉ៅការមិនអាចអនុវត្តកាតព្វកិច្ចតាមលក្ខខណ្ឌកិច្ចសន្យា។ ក្នុងករណីមានការខកខាន ការទាមទារសំណងនឹងត្រូវបានដោះស្រាយតាមលក្ខខណ្ឌ និងវិសាលភាពដែលមានចែងក្នុងបណ្ណធានា ដើម្បីជួយកាត់បន្ថយហានិភ័យ និងគាំទ្រដល់ការបញ្ចប់គម្រោង។

ការការពារប្រាក់បង់ជាមុន

បណ្ណធានាប្រាក់បង់ជាមុន ជួយការពារផលប្រយោជន៍របស់ម្ចាស់គម្រោងចំពោះប្រាក់ដែលបានបង់ជាមុនដល់អ្នកម៉ៅការ សម្រាប់ការចាប់ផ្តើមការងារ ការរៀបចំទីតាំង ឬការទិញសម្ភារៈសំណង់។ វាជួយកាត់បន្ថយហានិភ័យហិរញ្ញវត្ថុ និងផ្តល់ភាពកក់ក្តៅចិត្តក្នុងការគ្រប់គ្រងថវិកា និងលំហូរសាច់ប្រាក់របស់គម្រោង។
 

អត្ថប្រយោជន៍

អ្នកម៉ៅការនៅការដ្ឋានសំណង់

សម្រាប់អ្នកម៉ៅការ

សម្រាប់ម្ចាស់គម្រោង

បង្កើនសាច់ប្រាក់សម្រាប់អាជីវកម្ម

ធានាការអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យា ដោយកាត់បន្ថយការចងសាច់ប្រាក់ ឬទ្រព្យសម្បត្តិជាទ្រព្យបញ្ចាំ និងជួយបង្កើនសាច់ប្រាក់សម្រាប់ពង្រីកអាជីវកម្ម និងទទួលយកគម្រោងថ្មីៗបានកាន់តែច្រើន។

ការធានាលើការបញ្ចប់គម្រោង

ក្នុងករណីអ្នកម៉ៅការខកខាន ឬមិនអាចអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យាបាន បណ្ណធានានឹងផ្តល់ការការពារតាមលក្ខខណ្ឌដែលបានកំណត់ ដើម្បីជួយគាំទ្រដល់ការបំពេញកាតព្វកិច្ច និងការបញ្ចប់ការងារដែលនៅសេសសល់។

បង្កើនទំនុកចិត្តអតិថិជន

បង្ហាញពីសមត្ថភាព និងភាពជឿជាក់ផ្នែកហិរញ្ញវត្ថុរបស់អ្នក ដើម្បីពង្រឹងភាពប្រកួតប្រជែង និងបង្កើនទំនុកចិត្តពីម្ចាស់គម្រោង និងដៃគូអាជីវកម្ម។

ការការពារហិរញ្ញវត្ថុ

ជួយការពារប្រាក់បង់ជាមុនដែលម្ចាស់គម្រោងបានផ្តល់ជូនអ្នកម៉ៅការ សម្រាប់ការទិញឧបករណ៍ សម្ភារៈសំណង់ ឬការរៀបចំ និងចល័តទីតាំងសាងសង់ តាមលក្ខខណ្ឌនៃបណ្ណធានា។

វិសាលភាពនៃបណ្ណសន្យា

បណ្ណសន្យារ៉ាប់រងវិសាលភាពនៃការការពារចំនួនទឹកប្រាក់ធានាកម្រិតមិនធ្វើសំណង
ផ្នែកទី ១៖
បណ្ណធានាការទូទាត់ប្រាក់ជាមុន
ធានាអះអាងចំពោះម្ចាស់គម្រោងថា ប្រសិនបើមានការបំពានលើកិច្ចសន្យាសាងសង់ ដែលអ្នកម៉ៅការសាងសង់ខកខានមិនបានប្រើប្រាស់ការទូទាត់ប្រាក់ជាមុនក្នុងការប្រតិបត្តិនៃការងារសាងសង់ អ្នកធានានឹងបំពេញនូវការខូចខាតដែលម្ចាស់គម្រោងបានទទួលរង តាមលក្ខខណ្ឌនៃកិច្ចសន្យាសាងសង់។ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង ដែលមានបញ្ជាក់នៅក្នុងវិញ្ញាបនបត្រធានារ៉ាប់រង/បណ្ណសន្យារ៉ាប់រង (និងត្រូវបានកាត់បន្ថយជាស្វ័យប្រវត្តិទៅតាមតម្លៃការងារដែលបានធ្វើរួច)។$0 / មិនមានបញ្ជាក់។
ផ្នែកទី ២៖
ធានារ៉ាប់រងលើការអនុវត្តរបស់អ្នកម៉ៅការសាងសង់
ប្រសិនបើអ្នកម៉ៅការសាងសង់ខកខានដោយប្រការណាមួយក្នុងការបំពេញការងារសាងសង់ដោយអនុលោមទៅតាមកិច្ចសន្យាសាងសង់ នោះអ្នកធានានឹងទូទាត់សំណងជូនម្ចាស់គម្រោងលើចំនួនទឹកប្រាក់ទាមទារសំណងដែលម្ចាស់គម្រោងបានទទួលរងការខាតបង់ ឬការខូចខាត។ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង ដែលបានបញ្ជាក់ជាដុល្លារអាមេរិកក្នុងវិញ្ញាបនបត្រធានារ៉ាប់រង/បណ្ណសន្យារ៉ាប់រង។$0 / មិនមានបញ្ជាក់។

ការពារដើមទុន 100%

ទទួលបានការការពាររហូតដល់ទឹកប្រាក់ធានាអតិបរមាដែលមានចែងក្នុងបណ្ណធានា ដោយមិនមានប្រាក់កាត់កងសម្រាប់អ្នកទាមទារសំណង។

ការពារស្របតាមវឌ្ឍនភាពគម្រោង

សម្រាប់បណ្ណធានាប្រាក់បង់ជាមុន ទំនួលខុសត្រូវផ្នែកហិរញ្ញវត្ថុរបស់អ្នកនឹងថយចុះដោយស្វ័យប្រវត្តិទៅតាមវឌ្ឍនភាពនៃគម្រោង ដែលជួយសម្រួលដល់ការគ្រប់គ្រង និងកត់ត្រាគណនេយ្យកិច្ចសន្យា។

ភាពយុត្តិធម៌ និងតម្លាភាព

សម្រាប់ការទាមទារសំណងដែលមានទឹកប្រាក់លើសពី USD 25,000 អង្គរ ជេនេរ៉ល អុិនសួរេន នឹងតែងតាំង និងទទួលបន្ទុកចំណាយលើអ្នកវាយតម្លៃការខាតបង់ឯករាជ្យ ដើម្បីផ្ទៀងផ្ទាត់ និងកំណត់ចំនួនសំណងប្រកបដោយភាពយុត្តិធម៌។
បទពិសោធន៍របស់អ្នកនៅលើគេហទំព័រនេះនឹងប្រសើរឡើង ប្រសិនបើអនុញ្ញាតឱ្យប្រើខូគី។