Preloader

អាសយដ្ឋានការិយាល័យ

អគារ លេខ C ផ្លូវ 169 ភូមិ 12 សង្កាត់វាលវង់ ខណ្ឌ 7 មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

លេខទូរស័ព្ទ

+855 78 24 24 24
+855 87 24 24 24

អាសយដ្ឋានអ៊ីមែល

info@agi.com.kh

 

 

ហេតុអ្វីគួរជ្រើសរើស

ធានារ៉ាប់រងអគ្គិភ័យរបស់យើង?

 

ការពារទ្រព្យសម្បត្តិយ៉ាងទូលំទូលាយ

ការពារអ្វីដែលសំខាន់សម្រាប់អាជីវកម្មរបស់អ្នក ចាប់ពីអគារ គ្រឿងម៉ាស៊ីន និងឧបករណ៍ រហូតដល់ស្តុកទំនិញ និងទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ការធានារ៉ាប់រងផ្តល់ការការពារចំពោះការខូចខាតដោយសារអគ្គិភ័យ រន្ទះ ការផ្ទុះ និងគ្រោះធម្មជាតិដែលស្ថិតក្នុងវិសាលភាពធានា ដើម្បីជួយឱ្យអាជីវកម្មរបស់អ្នកបន្តដំណើរការបាន។

ជំនួយហិរញ្ញវត្ថុ

មិនត្រឹមតែជួយស្តារទ្រព្យសម្បត្តិឡើងវិញទេ ការធានានេះក៏ផ្តល់ការគាំទ្រនៅពេលមានហេតុការណ៍អាសន្នផងដែរ។ អ្នកអាចទទួលបានការធានាចំណាយរហូតដល់ USD 5,000 សម្រាប់ការពន្លត់អគ្គិភ័យ និងការសង្គ្រោះ រួមមានថ្លៃសេវាកងពន្លត់អគ្គិភ័យ ការបំពេញបន្ថែមឧបករណ៍ពន្លត់អគ្គិភ័យ និងប្រាក់ឈ្នួលបុគ្គលិកដែលចូលរួមក្នុងការឆ្លើយតបអគ្គិភ័យ។

អនុលោមតាមច្បាប់ និងបទប្បញ្ញត្តិកម្ពុជា

ទទួលបានភាពកក់ក្តៅចិត្តជាមួយការធានារ៉ាប់រងដែលអនុវត្តស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនៃព្រះរាជាណាចក្រកម្ពុជា។ ការការពារប្រកបដោយភាពច្បាស់លាស់ និងអាចទុកចិត្តបាន ជាមួយយន្តការដោះស្រាយវិវាទតាមស្ថាប័នពាក់ព័ន្ធ រួមមាននិយ័តករធានារ៉ាប់រងកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការពាណិជ្ជកម្ម (NCAC)។
 

 

Fire insurance

តើទ្រព្យសម្បត្តិអ្វីខ្លះអាច

ធានារ៉ាប់រងបាន?
ប្រភេទទ្រព្យសម្បត្តិ អ្វីខ្លះដែលអាចធានារ៉ាប់រងបាន
អគារ សំណង់អគារ គ្រឿងបំពាក់ និងគ្រឿងតុបតែង ផ្នែកបន្ថែម ជញ្ជាំង ទ្វារ របង និងការកែលម្អផ្នែកសំណង់។
ទ្រព្យសម្បត្តិ និងសម្ភារៈប្រើប្រាស់ សម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន ទ្រព្យសម្បត្តិផ្ទាល់ខ្លួន គ្រឿងសង្ហារឹមអាជីវកម្ម និងការកែលម្អទីតាំងជួលតាមតម្រូវការ។
ស្តុកទំនិញ និងទំនិញ វត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច ផលិតផលសម្រេច និងទំនិញរបស់អតិថិជនដែលអាជីវកម្មរក្សាទុក ឬកាន់កាប់ជំនួស។
ឧបករណ៍ និងគ្រឿងម៉ាស៊ីន ឧបករណ៍មេកានិច អគ្គិសនី និងអេឡិចត្រូនិក ដែលស្ថិតនៅក្នុងទីតាំងដែលបានធានារ៉ាប់រង។

 

ស្វែងយល់អំពី ការធានា និងអត្ថប្រយោជន៍

ប្រភេទការធានាអ្វីដែលត្រូវបានធានាទឹកប្រាក់ធានារ៉ាប់រងកម្រិតមិនធ្វើសំណង
ការខូចខាតទ្រព្យសម្បត្តិ

ការបាត់បង់ ឬការខូចខាតទ្រព្យសម្បត្តិដែលបានធានា ដោយសារហានិភ័យដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រង រួមមាន៖

  • អគ្គិភ័យ
  • រន្ទះ
  • ការផ្ទុះ
  • រញ្ជួយដី និងបន្ទុះភ្នំភ្លើង
  • ព្រិល
  • ការរងប៉ះទង្គិចពីរថយន្ត
  • ផ្សែងដែលបណ្តាលមកពីអគ្គិភ័យ
  • យន្តហោះ ឬវត្ថុធ្លាក់ពីយន្តហោះ
  • ការរអិលបាក់ដី ការបាក់ដី និងដីស្រុត។

អនុវត្តតាមតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រង។ 

ទឹកប្រាក់ធានារ៉ាប់រង និងការវាយតម្លៃការខូចខាត ត្រូវអនុវត្តតាមលក្ខខណ្ឌដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រង។

អនុវត្តតាមតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រង។
ចំណាយលើការពន្លត់អគ្គិភ័យ និងក្រុមពន្លត់អគ្គិភ័យ

គ្របដណ្តប់ចំណាយដែលចាំបាច់ និងសមហេតុផលក្នុងការពន្លត់អគ្គិភ័យ ឬការការពារទ្រព្យសម្បត្តិ និងអាយុជីវិតពីការបាត់បង់ ឬការខូចខាត រួមមាន៖

  • ប្រាក់ឈ្នួលនិយោជិកដែលជួយពន្លត់អគ្គិភ័យ (មិនមែនជាសមាជិកកងពន្លត់អគ្គិភ័យពេញម៉ោង)
  • ចំណាយលើការបំពេញបន្ថែមឧបករណ៍ពន្លត់អគ្គិភ័យ និងសម្ភារៈបរិក្ខារដែលខូចខាត
  • ការចំណាយលើកងពន្លត់អគ្គិភ័យ។
រហូតដល់ USD 5,000 ក្នុងមួយព្រឹត្តិការណ៍
Full width image

ផលិតផលរចនាឡើងសាមញ្ញ ដើម្បីការពារគ្រប់គ្នា

ធានារ៉ាប់រងអគ្គិភ័យមូលដ្ឋាន ផ្តល់ការការពារសំខាន់ៗសម្រាប់ទ្រព្យសម្បត្តិរបស់អ្នក ប្រឆាំងនឹងហានិភ័យដែលមានចែងក្នុងបណ្ណសន្យារ៉ាប់រង។

ចង់បានការការពារកាន់តែទូលំទូលាយ?

អ្នកអាចពង្រីកវិសាលភាពការធានាតាមតម្រូវការ ដើម្បីទទួលបានការការពារបន្ថែមចំពោះហានិភ័យផ្សេងៗ ដូចជា ទឹកជំនន់ ព្យុះទីហ្វុង ឬចោរកម្ម តាមរយៈកិច្ចសន្យាបន្ថែមដែលអាចជ្រើសរើសបាន។
បទពិសោធន៍របស់អ្នកនៅលើគេហទំព័រនេះនឹងប្រសើរឡើង ប្រសិនបើអនុញ្ញាតឱ្យប្រើខូគី។