សារពីអគ្គនាយក
សារពីអគ្គនាយក
លោក ឆាយ ឆីនឈឹង
អគ្គនាយក ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន
គ្រប់គ្រងដោយវិន័យ ជំរុញដោយធនធានមនុស្ស និងកសាងឡើងដើម្បីទំនុកចិត្តយូរអង្វែង
នៅក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន យើងប្តេជ្ញាចិត្តក្នុងការកសាងគ្រឹះស្ថានធានារ៉ាប់រងទូទៅដ៏ទំនើបមួយ ដែលបង្កើតឡើងក្រោមមូលដ្ឋាននៃសុចរិតភាព វិន័យ និងទំនួលខុសត្រូវរយៈពេលវែង។ ក្រោមការណែនាំ និងចង្អុលបង្ហាញប្រកបដោយចក្ខុវិស័យរបស់ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល យើងបន្តពង្រឹងអភិបាលកិច្ច នីតិវិធីផ្ទៃក្នុង និងសមត្ថភាពប្រតិបត្តិការរបស់យើង ឱ្យស្របទៅតាមគោលការណ៌ច្បាប់ជាតិ ព្រមទាំងកម្រិតគុណភាពសេវាកម្មអន្តរជាតិ។
ដោយមានការគាំទ្រពីមូលដ្ឋានដើមទុនដ៏រឹងមាំ យើងបន្តពង្រឹង និងផ្តោតលើស្ថិរភាពលូតលាស់នៃស្ថាប័ន និងការកសាងទំនុកចិត្តយូរអង្វែងជូនទៅកាន់អតិថិជន និងដៃគូរបស់យើង។ យើងជឿជាក់ថា ការអភិវឌ្ឍន៍ប្រកបដោយចីរភាព មិនមែនកើតចេញតែពីប្រព័ន្ធ និងដើមទុនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកើតចេញពីធនធានមនុស្សផងដែរ។

វិន័យគឺជាគ្រឹះ ដឹកនាំគឺជាទិស ទំនុកចិត្តគឺជាកម្លាំង។
ហេតុផលនេះហើយ ទើបយើងផ្តល់សារៈសំខាន់យ៉ាងខ្លាំងលើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការវិនិយោគជាបន្តបន្ទាប់លើការបណ្តុះបណ្តាល ភាពជាអ្នកដឹកនាំ និងការលើកកម្ពស់ជំនាញវិជ្ជាជីវៈ។ គោលដៅរបស់យើង គឺការផ្តល់ឱកាស និងបង្កើនសមត្ថភាពដល់បុគ្គលិកជនជាតិខ្មែរ ឱ្យរីកចម្រើនប្រកបដោយជំនាញ និងសក្តានុពលខ្ពស់។
ខណៈពេលដែលប្រទេសកម្ពុជា កំពុងឈានទៅមុខ យើងនៅតែបន្តប្តេជ្ញាចិត្តចំពោះឧត្តមភាពនៃប្រតិបត្តិការ តាមរយៈការអភិវឌ្ឍន៌ផ្នែកបច្ចេកវិទ្យា ភាពស្មោះត្រង់ និងការបម្រើជូនសេវាកម្មដែលផ្តោតលើអតិថិជនជាចម្បង។ ផ្អែកលើគោលការណ៍ «កសាងឡើងដោយទំនុកចិត្ត» យើងបន្តធ្វើដំណើរឆ្ពោះទៅរកស្តង់ដារលំដាប់អន្តរជាតិ ប្រកបដោយវិន័យ គណនេយ្យភាព និងចក្ខុវិស័យវែងឆ្ងាយ។

អគ្គនាយក
ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ភីអិលស៊ី
ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន ភីអិលស៊ី