Preloader

អាសយដ្ឋានការិយាល័យ

123/A, Miranda City Likaoli Prikano, Dope

លេខទូរស័ព្ទ

+0989 7876 9865 9
+(090) 8765 86543 85

អាសយដ្ឋានអ៊ីមែល

info@example.com
example.mail@hum.com

 

 

ហេតុអ្វីជ្រើសរើស

កញ្ចប់ធានារ៉ាប់រងសុខភាព អង្គរ ឃែរ

 

គម្រោងការពារបត់បែនបាន តាមកម្រិតអត្ថប្រយោជន៍

ផ្តល់ជូនគម្រោងធានារ៉ាប់រងចំនួន ៥ កម្រិត ដែលអាចជ្រើសរើសឱ្យសមស្របនឹងតម្រូវការ និងកញ្ចប់ថវិការបស់អ្នក។ ទឹកប្រាក់ធានារ៉ាប់រងប្រចាំឆ្នាំមានចាប់ពី $5,000 ដល់ $50,000 ដើម្បីឱ្យអ្នកអាចជ្រើសរើសកម្រិតការពារដែលសមស្របសម្រាប់ខ្លួន គ្រួសារ ឬបុគ្គលិករបស់អ្នក។

សេវាព្យាបាលដោយមិនចាំបាច់បង់ប្រាក់ជាមុន

គ្រាន់តែបង្ហាញប័ណ្ណសមាជិកឌីជីថលរបស់ អង្គរ ឃែរ នៅមន្ទីរពេទ្យ ឬគ្លីនិកដៃគូក្នុងបណ្តាញ ដើម្បីទទួលបានសេវាទូទាត់ដោយផ្ទាល់។ វាជួយកាត់បន្ថយភាពស្មុគស្មាញក្នុងការទូទាត់ និងផ្តល់ភាពងាយស្រួលនៅពេលអ្នកត្រូវការការព្យាបាល។

ការការពារទាំងក្នុង និងក្រៅប្រទេស

បញ្ហាសុខភាពអាចកើតឡើងគ្រប់ទីកន្លែង។ បណ្ណធានារ៉ាប់រងសុខភាព អង្គរ ឃែរ ផ្តល់ជម្រើសតំបន់ធានារ៉ាប់រងចំនួន ៤ កម្រិត ដើម្បីឱ្យអ្នកអាចជ្រើសរើសវិសាលភាពការពារដែលសមស្របនឹងតម្រូវការ និងការធ្វើដំណើររបស់អ្នក។។

 

ស្វែងយល់អំពី ការធានា និងអត្ថប្រយោជន៍របស់អ្នក

ការធានាមូលដ្ឋានសម្រាប់ការសម្រាកព្យាបាល និងការព្យាបាលថ្ងៃ
ល.រអត្ថប្រយោជន៍ / ការធានាគម្រោង Aគម្រោង Bគម្រោង Cគម្រោង Dគម្រោង E
ទឹកប្រាក់សំណងអតិបរមាក្នុងមួយរយៈពេលធានារ៉ាប់រង$50,010$25,000$15,000$10,000$5,000
1បន្ទប់សង្គ្រោះបន្ទាន់ (ICU) និងការស្តារនីតិសម្បទា (អតិបរមា 30 ថ្ងៃ)$200 / ថ្ងៃ$200 / ថ្ងៃ$200 / ថ្ងៃ$200 / ថ្ងៃ$200 / ថ្ងៃ
2ថ្លៃបន្ទប់ និងអាហារនៅមន្ទីរពេទ្យធម្មតា$90 / ថ្ងៃ$70 / ថ្ងៃ$60 / ថ្ងៃ$50 / ថ្ងៃ$40 / ថ្ងៃ
3អត្ថប្រយោជន៍សម្រាប់ការវះកាត់$6,000$5,000$3,000$2,000$1,500
4ថ្លៃពិនិត្យ និងព្យាបាលដោយវេជ្ជបណ្ឌិតក្នុងអំឡុងពេលសម្រាកនៅមន្ទីរពេទ្យ (អតិបរមា 90 ថ្ងៃ)$40 / ថ្ងៃ$30 / ថ្ងៃ$25 / ថ្ងៃ$20 / ថ្ងៃ$15 / ថ្ងៃ
5ថ្លៃពិគ្រោះយោបល់ និងធ្វើរោគវិនិច្ឆ័យមុនចូលសម្រាកព្យាបាល (ក្នុងរយៈពេល 90 ថ្ងៃ)$120$100$80$70$60
6ចំណាយទូទៅនៅមន្ទីរពេទ្យ$1,400$1,200$1,000$800$600
7ថ្លៃតាមដាន និងព្យាបាលបន្តក្រោយចេញពីមន្ទីរពេទ្យ$105$95$85$75$65
8ប្រាក់ឧបត្ថម្ភប្រចាំថ្ងៃសម្រាប់ការសម្រាកព្យាបាលនៅមន្ទីរពេទ្យដែលធានាដោយ ប.ស.ស. (អតិបរមា 20 យប់)$60 / ថ្ងៃ$45 / ថ្ងៃ$35 / ថ្ងៃ$30 / ថ្ងៃ$25 / ថ្ងៃ
9ថវិកាចូលរួមរំលែកមរណទុក្ខ / ចំណាយបុណ្យសព$500$500$500$500$500
10ប្រាក់ឧបត្ថម្ភថ្លៃអាហារប្រចាំថ្ងៃនៅមន្ទីរពេទ្យរដ្ឋដែលមិនផ្តល់អាហារ$25 / ថ្ងៃ$20 / ថ្ងៃ$15 / ថ្ងៃ$10 / ថ្ងៃ$8 / ថ្ងៃ
11ថ្លៃសេវារថយន្តសង្គ្រោះបន្ទាន់$500$400$300$250$150
12ការវះកាត់ស្តារនីតិសម្បទា$1,800$1,500---
13ការវះកាត់ផ្សាំកោសិកា$1,800$1,500---
14ថ្លៃបន្ទប់ស្នាក់នៅរបស់អ្នកកំដរអ្នកជំងឺ និងទារកទើបនឹងកើត$40 / ថ្ងៃ$35 / ថ្ងៃ$30 / ថ្ងៃ$25 / ថ្ងៃ$20 / ថ្ងៃ
15ថ្លៃព្យាបាលធ្មេញធម្មជាតិដែលខូចខាតដោយគ្រោះថ្នាក់ចៃដន្យ$500$400$300$200$100
16ការព្យាបាលជំងឺរ៉ាំរ៉ៃចំនួន 14 ប្រភេទ (រយៈពេលរង់ចាំ 12 ខែ)ធានាពេញលេញធានាពេញលេញធានាពេញលេញធានាពេញលេញធានាពេញលេញ
17ផលវិបាកនៃការមានផ្ទៃពោះ ឬការរលូតកូនដោយសារគ្រោះថ្នាក់$300$250$200$150$100
18ថ្លៃចំណាយព្យាបាលក្នុងករណីគ្រោះថ្នាក់ដោយមិនសម្រាកនៅមន្ទីរពេទ្យ (ក្នុងរយៈពេល 24 ម៉ោងបន្ទាប់ពីគ្រោះថ្នាក់)រហូតដល់កម្រិតអតិបរមារហូតដល់កម្រិតអតិបរមារហូតដល់កម្រិតអតិបរមារហូតដល់កម្រិតអតិបរមារហូតដល់កម្រិតអតិបរមា
ជម្រើសការធានាបន្ថែម
1

ការព្យាបាលជំងឺក្រៅមន្ទីរពេទ្យ

គ្របដណ្តប់ការចំណាយលើការព្យាបាលជំងឺក្រៅមន្ទីរពេទ្យ ដែលមិនតម្រូវឱ្យសម្រាកនៅមន្ទីរពេទ្យ នៅមន្ទីរពេទ្យជាដៃគូ និងមិនមែនជាដៃគូ ដោយអនុវត្តតាមអត្ថប្រយោជន៍ និងដែនកំណត់ភូមិសាស្ត្រដែលមានចែងក្នុងតារាងអត្ថប្រយោជន៍។

     
2

ការថែទាំមាតុភាព

គ្របដណ្តប់ថ្លៃពិនិត្យសុខភាព និងការថែទាំមុនសម្រាល អំឡុងពេលសម្រាល និងក្រោយសម្រាលភ្លាមៗ រួមទាំងថ្លៃសម្រាលសម្រាប់ការមានគភ៌ដោយធម្មជាតិ បន្ទាប់ពីរយៈពេលរង់ចាំ 280 ថ្ងៃ។

     
3

ការពិនិត្យសុខភាព

គ្របដណ្តប់ថ្លៃចំណាយសម្រាប់ការពិនិត្យសុខភាពតាមអត្ថប្រយោជន៍ និងកម្រិតដែលបានកំណត់ក្នុងតារាងអត្ថប្រយោជន៍ រួមទាំងថ្លៃពិគ្រោះយោបល់ដែលចាំបាច់សម្រាប់ការពិនិត្យសុខភាព។

     
4

ការចាក់ថ្នាំបង្ការ

គ្របដណ្តប់ថ្លៃចំណាយសម្រាប់ការចាក់ថ្នាំបង្ការ ដែលពាក់ព័ន្ធនឹងការព្យាបាលតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត។

     
5

ការព្យាបាលជំងឺកូវីដ-19

គ្របដណ្តប់ថ្លៃចំណាយតាមបែបវេជ្ជសាស្ត្រ ថ្លៃបន្ទប់សម្រាក និងការថែទាំ រួមទាំងថ្លៃអាហារដែលផ្តល់ដោយមន្ទីរពេទ្យ រហូតដល់ 90 ថ្ងៃ សម្រាប់ការសម្រាកព្យាបាលនៅបន្ទប់សង្គ្រោះបន្ទាន់ ឬបន្ទប់ធម្មតា។

     
6

ជំងឺធ្ងន់ធ្ងរ

គ្របដណ្តប់ថ្លៃចំណាយលើការព្យាបាលតាមបែបវេជ្ជសាស្ត្រ ឬនីតិវិធីវះកាត់សម្រាប់ជំងឺធ្ងន់ធ្ងរដែលបានកំណត់ ប្រសិនបើរោគសញ្ញា និងការធ្វើរោគវិនិច្ឆ័យកើតឡើងជាលើកដំបូង បន្ទាប់ពីរយៈពេលរង់ចាំ 90 ថ្ងៃ។

     
អង្គរ ឃែរ (ធានារ៉ាប់រងសុខភាពជាក្រុម)
បណ្តាញមន្ទីរពេទ្យ និងគ្លីនិកដៃគូ
បណ្តាញមន្ទីរពេទ្យ និងគ្លីនិកដៃគូ
ទូទាំងប្រទេស
ទូទាត់ដោយផ្ទាល់
ទូទាត់ដោយផ្ទាល់
ទូទាំងប្រទេសកម្ពុជា
ដោះស្រាយសំណង 24/7
ដោះស្រាយសំណង 24/7
086 327 888
បទពិសោធន៍របស់អ្នកនៅលើគេហទំព័រនេះនឹងប្រសើរឡើង ប្រសិនបើអនុញ្ញាតឱ្យប្រើខូគី។