ការពារទ្រព្យសម្បត្តិអាជីវកម្មរបស់អ្នក
រ៉ាប់រងការបាត់បង់ ឬការខូចខាតស្តុក និងទ្រព្យសម្បត្តិដែលបានធានា បណ្តាលពីអំពើចោរកម្ម ឬការប្លន់ដែលបានកើតឡើង ឬប៉ុនប៉ង។



| បណ្ណសន្យារ៉ាប់រង | អ្វីដែលត្រូវបានគ្របដណ្តប់ | ទំហំទឹកប្រាក់ធានា | ប្រាក់កាត់កង |
|---|---|---|---|
| ធានារ៉ាប់រងចោរកម្ម | ការបាត់បង់ ឬការខូចខាតទ្រព្យសម្បត្តិ និងស្តុកនៅក្នុងទីតាំងដែលបានធានា បណ្តាលពីអំពើចោរកម្មដែលបានកើតឡើង ឬប៉ុនប៉ង។ | ដូចបានបញ្ជាក់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង | ដូចបានបញ្ជាក់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង |
| ការខូចខាតទីតាំង | ការខូចខាតរូបវន្តដល់ទីតាំងដែលបានធានា បណ្តាលពីអំពើចោរកម្មដែលបានកើតឡើង ឬប៉ុនប៉ង រួមទាំងការខូចខាតនៅច្រកចូល និងច្រកចេញ។ | ក្នុងទឹកប្រាក់ធានា / ដែនកំណត់បណ្ណសន្យាដែលអនុវត្ត | ដូចបានកំណត់ក្នុងវិញ្ញាបនបត្រធានារ៉ាប់រង |
| ការខូចខាតទ្រព្យសម្បត្តិ | ការខូចខាតទ្រព្យសម្បត្តិដែលបានធានា បណ្តាលពីអំពើចោរកម្មដែលបានកើតឡើង ឬប៉ុនប៉ង។ | ||
| ការផ្លាស់ប្តូរសោ | ចំណាយសមហេតុផលសម្រាប់ការផ្លាស់ប្តូរសោដែលខូច បន្ទាប់ពីអំពើចោរកម្មដែលបានកើតឡើង ឬប៉ុនប៉ង។ | អនុលោមតាមលក្ខខណ្ឌ និងដែនកំណត់នៃបណ្ណសន្យា | |
| ការសម្អាតកម្ទេចកម្ទី | ចំណាយសមហេតុផលសម្រាប់ការសម្អាតការខូចខាត និងដឹកកម្ទេចកម្ទីចេញពីទីតាំងដែលបានធានាទៅកន្លែងចោលសំរាមដែលនៅជិតបំផុត។ | ||
| ការធានាតាមតម្លៃពេញ | តម្លៃសរុបនៃទ្រព្យសម្បត្តិដែលបានធានាត្រូវបានប្រកាសជាទឹកប្រាក់ធានា ដែលសមស្របនៅពេលទ្រព្យសម្បត្តិទាំងអស់អាចត្រូវចោរលួចក្នុងពេលតែមួយ។ | 100% នៃតម្លៃទ្រព្យសម្បត្តិដែលបានប្រកាស | |
| ការធានាតាមការខាតបង់ដំបូង | ធានារ៉ាប់រងតាមភាគរយដែលបានជ្រើសរើសនៃតម្លៃទ្រព្យសម្បត្តិសរុប នៅពេលគេវាយតម្លៃថាទ្រព្យសម្បត្តិទាំងអស់មិនទំនងជាត្រូវចោរលួចក្នុងពេលតែមួយ។ | យ៉ាងតិច 20% នៃតម្លៃសរុបដែលបានប្រកាស |