Preloader

អាសយដ្ឋានការិយាល័យ

123/A, Miranda City Likaoli Prikano, Dope

លេខទូរស័ព្ទ

+0989 7876 9865 9
+(090) 8765 86543 85

អាសយដ្ឋានអ៊ីមែល

info@example.com
example.mail@hum.com

 

 

ហេតុអ្វីអាជីវកម្មរបស់អ្នកត្រូវការ

ធានារ៉ាប់រងលើទ្រព្យសម្បត្តិពីគ្រប់ហានិភ័យ?

 

ការការពារលំហូរសាច់ប្រាក់របស់អាជីវកម្មយ៉ាងទូលំទូលាយ

គ្រោះមហន្តរាយអាចប៉ះពាល់ទាំងទ្រព្យសម្បត្តិ និងលំហូរសាច់ប្រាក់របស់អាជីវកម្ម។ អង្គរ ជេនេរ៉ល អុិនសួរេន ផ្តល់ការការពារជាពីរស្រទាប់ ដើម្បីគាំទ្រ ការបន្តអាជីវកម្មរបស់អ្នកដោយភាពជឿជាក់។

ការពារហិរញ្ញវត្ថុដែលមានកម្រិតធានាខ្ពស់

យើងយល់ថា ក្នុងអំឡុងពេលបន្ទាន់ក្រោយពេលកើតហេតុ អាជីវកម្មត្រូវការសាច់ប្រាក់សម្រាប់ដោះស្រាយចំណាយភ្លាមៗ។ ការធានារបស់យើងរួមបញ្ចូល កម្រិតធានាបន្ថែមជាស្រេច ដើម្បីជួយការពារដើមទុនប្រតិបត្តិការរបស់អ្នក ដោយមិនចាំបាច់ទិញការធានាបន្ថែមដែលមានតម្លៃខ្ពស់។

ស្តង់ដារអនុលោមតាមបទប្បញ្ញត្តិយ៉ាងម៉ឺងម៉ាត់

នៅ អង្គរ ជេនេរ៉ល អុិនសួរេន យើងប្រកាន់ខ្ជាប់នូវ ស្តង់ដារអនុលោមតាមបទប្បញ្ញត្តិ ដើម្បីធានាថាប្រតិបត្តិការរបស់យើងមានភាពត្រឹមត្រូវ តម្លាភាព និងស្របតាមតម្រូវការច្បាប់ជាធរមាន។
ធានារ៉ាប់រងលើទ្រព្យសម្បត្តិពីគ្រប់ហានិភ័យ

តើអ្នកណាខ្លះគួរមាន

ធានារ៉ាប់រងលើទ្រព្យសម្បត្តិពីគ្រប់ហានិភ័យ?
  • ម្ចាស់អគារពាណិជ្ជកម្ម និងម្ចាស់អចលនទ្រព្យដែលជួល
  • រោងចក្រ អ្នកគ្រប់គ្រងការផលិត និងសហគ្រាសឧស្សាហកម្ម
  • អាជីវកម្មលក់រាយ លក់ដុំ និងអាជីវកម្មពាណិជ្ជកម្ម
  • អាជីវកម្មដែលប្រតិបត្តិការនៅក្នុងទីតាំងជួល (អ្នកជួល)
  • អ្នកទទួលទំនិញ និងអាជីវកម្មដែលរក្សាទុក ឬកាន់កាប់ទ្រព្យសម្បត្តិរបស់ភាគីទីបី
  • សហគ្រាសគ្រប់ប្រភេទដែលត្រូវការការការពារ ដើម្បីធានាការបន្តប្រតិបត្តិការអាជីវកម្ម

ស្វែងយល់អំពី ការធានា និងអត្ថប្រយោជន៍ របស់អ្នក

ប្រភេទការធានាអ្វីដែលត្រូវបានធានាទឹកប្រាក់ធានារ៉ាប់រងកម្រិតមិនធ្វើសំណង
ការខូចខាតទ្រព្យសម្បត្តិការបាត់បង់ ការបំផ្លិចបំផ្លាញ ឬការខូចខាតដោយចៃដន្យចំពោះទ្រព្យសម្បត្តិដែលបានធានា និងស្ថិតនៅក្នុងទីតាំងដែលបានកំណត់ក្នុងតារាងសង្ខេប រួមមានអគារ សម្ភារៈ សន្និធិ និងទំនិញ ព្រមទាំងគ្រឿងបរិក្ខារ គ្រឿងចក្រ និងម៉ាស៊ីន ប្រសិនបើបានបញ្ជាក់ថាជាទ្រព្យសម្បត្តិដែលបានធានា។រហូតដល់ទឹកប្រាក់ធានារ៉ាប់រង ដែលបានកំណត់សម្រាប់កម្មវត្ថុនីមួយៗក្នុងតារាងសង្ខេបតាមតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រង
ការខាតបង់ពីការរំខានធុរកិច្ចផ្តល់សំណងចំពោះការខាតបង់ដែលកើតឡើងក្នុងអំឡុងពេលអាជីវកម្មត្រូវបានរំខាន ដោយអនុវត្តតាមលក្ខខណ្ឌ និងវិសាលភាពនៃការធានាដែលបានបញ្ជាក់ក្នុងបណ្ណសន្យារ៉ាប់រង។តាមទឹកប្រាក់ធានាដែលបានកំណត់ និងអនុវត្តតាមរយៈពេលអតិបរមានៃការខាតបង់ពីការរំខានធុរកិច្ចដែលបានជ្រើសរើសតាមតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រង
ចំណាយលើការពន្លត់អគ្គិភ័យ និងឧបករណ៍ពន្លត់អគ្គិភ័យប្រាក់ឈ្នួលនិយោជិកសម្រាប់ការពន្លត់អគ្គិភ័យ ការបំពេញបន្ថែមឧបករណ៍ពន្លត់អគ្គិភ័យ និងចំណាយលើកងពន្លត់អគ្គិភ័យក្នុងករណីមានអគ្គិភ័យនៅទីតាំងទ្រព្យសម្បត្តិដែលបានធានា ឬទីតាំងជាប់ពាក់ព័ន្ធ។រហូតដល់ USD 5,000 ក្នុងមួយព្រឹត្តិការណ៍ សម្រាប់ចំណាយទាំង 3 ប្រភេទរួមគ្នាតាមតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រង
ចោរកម្មតាមរយៈការចូលទីតាំងដោយហិង្សា និងប្រើកម្លាំងការបាត់បង់ ឬខូចខាតដោយសារការលួចតាមរយៈការចូល ឬចេញពីទីតាំងដោយហិង្សា និងប្រើកម្លាំង ឬការប្លន់ប្រដាប់អាវុធ/ការគំរាមកំហែងដោយហិង្សាចំពោះអ្នកយាម។រហូតដល់ 5% នៃទឹកប្រាក់ធានាលើការខូចខាតទ្រព្យសម្បត្តិ ឬ USD 20,000USD 1,000 ក្នុងមួយសំណង
ការខូចខាតលើម៉ាស៊ីនចំហាយទឹក និងម៉ាស៊ីនការបាត់បង់ ឬការខូចខាតភ្លាមៗ និងមិនបានរំពឹងទុកលើម៉ាស៊ីនចំហាយទឹក និងម៉ាស៊ីនដែលបានធានា ដោយសារកំហុសក្នុងការផលិត ឬដំឡើង កំហុសរចនា ការខ្វះទឹកក្នុងឡចំហាយ ការផ្ទុះ ការឆ្លងចរន្តអគ្គិសនី និងមូលហេតុផ្សេងៗដែលស្ថិតក្នុងវិសាលភាពនៃការធានា។រហូតដល់ 5% នៃទឹកប្រាក់ធានាលើការខូចខាតទ្រព្យសម្បត្តិ ឬ USD 50,000USD 1,000 ក្នុងមួយសំណង
ការធានាលើរូបិយប័ណ្ណដែលស្ថិតនៅក្នុងបរិវេណធានាការបាត់បង់ សាច់ប្រាក់ ក្រដាសប្រាក់ មូលប្បទានបត្រ មូលបត្រអាចប្តូរជាទឹកប្រាក់ និងឧបករណ៍សម្រាប់ធ្វើប្រតិបត្តិការដែលអាចចរចាបាន ដែលស្ថិតនៅក្នុងអគារដែលបានធានា ក្នុងម៉ោងធ្វើការ និង/ឬរក្សាទុកក្នុងទូសុវត្ថិភាព ឬទូដែកក្រោយម៉ោងធ្វើការ។រហូតដល់ 5% នៃទឹកប្រាក់ធានាលើការខូចខាតទ្រព្យសម្បត្តិ ឬ USD 20,000USD 1,000 ក្នុងមួយសំណង
ធានារ៉ាប់រងទ្រព្យសម្បត្តិគ្រប់ហានិភ័យ
ធំ

មហិច្ឆតាធំ តម្រូវការការពារកាន់តែធំ

ការពារអគារ សម្ភារៈ ស្តុកទំនិញ គ្រឿងបរិក្ខារ និងគ្រឿងម៉ាស៊ីនដែលមានសិទ្ធិធានារ៉ាប់រង ប្រឆាំងនឹងការបាត់បង់ ឬការខូចខាតផ្នែករូបវន្តដោយចៃដន្យ។
ប្រឹក្សាជាមួយអ្នកជំនាញ
ធានារ៉ាប់រងរបស់យើង ប្រឹក្សាជាមួយអ្នកជំនាញ
ធានារ៉ាប់រងរបស់យើង
បទពិសោធន៍របស់អ្នកនៅលើគេហទំព័រនេះនឹងប្រសើរឡើង ប្រសិនបើអនុញ្ញាតឱ្យប្រើខូគី។