អង្គរ ជេនេរ៉ល អុិនសួរេន ទទួលបានអាជ្ញាបណ្ណប្រតិបត្តិការជាផ្លូវការពីនិយ័តករធានារ៉ាប់រងកម្ពុជា
ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងវិស័យហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា អង្គរ ជេនេរ៉ល អុិនសួរេន បានប្រកាសជាផ្លូវការអំពីការទទួលបានអាជ្ញាបណ្ណប្រតិបត្តិការពី និយ័តករធានារ៉ាប់រងកម្ពុជា (IRC)។ ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងទូទៅថ្មីបំផុតក្នុងវិស័យនេះ អង្គរ ជេនេរ៉ល អុិនសួរេន ចូលមកក្នុងទីផ្សារជាមួយបេសកកម្មច្បាស់លាស់ក្នុងការលើកកម្ពស់វិស័យធានារ៉ាប់រង តាមរយៈ សុចរិតភាព តម្លាភាព និងការផ្តោតលើបច្ចេកវិទ្យាឌីជីថល។

កម្រិតគុណភាពថ្មីសម្រាប់ប្រទេសកម្ពុជា
ទ្រទ្រង់ដោយមូលដ្ឋានគ្រឹះដ៏រឹងមាំពីភាគហ៊ុនិកដែលមានវិជ្ជាជីវៈ ក្រុមការងារគ្រប់គ្រងប្រកបដោយបទពិសោធន៍ និងមូលធនដ៏រឹងមាំ អង្គរ ជេនេរ៉ល អុិនសួរេន ផ្តោតលើការផ្តល់ការការពារដែលមានសុវត្ថិភាព និងភាពជឿជាក់ ស្របតាមតម្រូវការរបស់អតិថិជនបុគ្គល និងសាជីវកម្ម។ ក្រុមហ៊ុនផ្តល់អាទិភាពដល់ការប្រតិបត្តិការស្របតាមបទប្បញ្ញត្តិ និងការគ្រប់គ្រងហានិភ័យ ដោយមានគោលដៅក្លាយជា «ក្រុមហ៊ុនធានារ៉ាប់រងកម្រិតគុណភាពថ្នាក់ជាតិ» ដែលចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍប្រជាជន និងសង្គមជាតិកម្ពុជា។

ការប្តេជ្ញាចិត្តរបស់យើងចំពោះព្រះរាជាណាចក្រកម្ពុជា
លោក ឆាយ ឆីនឈឹង អគ្គនាយក និងតំណាងដ៏ខ្ពស់ខ្ពស់អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលនៃ ក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន បានមានប្រសាសន៍ថា៖
«នៅ អង្គរ ជេនេរ៉ល អុិនសួរេន យើងជឿជាក់ថា ការធានារ៉ាប់រងមិនមែនគ្រាន់តែជាកិច្ចសន្យាហិរញ្ញវត្ថុទេ ប៉ុន្តែជាការសន្យាផ្តល់នូវស្ថិរភាព និងជាសក្ខីភាពនៃភាពរឹងមាំរបស់ប្រទេសជាតិ។ នៅថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៦ យើងបានទទួលអាជ្ញាបណ្ណប្រតិបត្តិការជាផ្លូវការ ដោយមានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការក្លាយជាក្រុមហ៊ុនធានារ៉ាប់រងដែល កសាងឡើងដោយទំនុកចិត្ត»។
លោកបានបន្តថា៖ «យើងមានគោលបំណងក្លាយជាក្រុមហ៊ុនធានារ៉ាប់រងដែលផ្តោតលើបទពិសោធន៍របស់អតិថិជន។ ដើម្បីសម្រេចបាននូវគោលដៅនេះ ប្រតិបត្តិការរបស់យើងផ្អែកលើ យុទ្ធសាស្ត្រ“៣ពិតប្រាកដ”៖
ធានាពិត ដែលគ្របដណ្តប់លើអ្វីដែលមានសារៈសំខាន់បំផុត។
សេវាកម្មពិត ដែលត្រៀមខ្លួនជួយនៅពេលដែលអតិថិជនត្រូវការ។
សន្តិភាពផ្លូវចិត្តពិតប្រាកដ ដែលផ្តល់ភាពជឿជាក់ក្នុងការមើលទៅកាន់អនាគតដោយគ្មានការភ័យខ្លាច។
រាល់ដំណើរការ និងគុណភាពសេវាកម្មរបស់យើង ត្រូវបានរៀបចំឡើងដោយផ្អែកលើគោលការណ៍ ទំនុកចិត្ត សេវាកម្ម និងភាពជឿជាក់ (Trust, Service, and Reliability)។ យើងដាក់អតិថិជនជាចម្បង ហើយរាល់សកម្មភាពដែលប៉ះពាល់ដល់ទំនុកចិត្តរបស់អតិថិជន ត្រូវបានចាត់ទុកជាអាទិភាពសំខាន់»។
ការកសាងក្រុមហ៊ុនដែលផ្អែកលើទំនុកចិត្ត និងតម្លៃរយៈពេលវែង តម្រូវឱ្យមានស្តង់ដារគ្រប់គ្រងខ្ពស់ និងការអនុវត្តយ៉ាងម៉ត់ចត់។ យើងជឿជាក់ថា នេះជាមូលដ្ឋានសម្រាប់សម្រេចគោលដៅក្លាយជា ក្រុមហ៊ុនធានារ៉ាប់រងកម្រិតគុណភាពថ្នាក់ជាតិ ជាមួយនឹងការការពារដ៏ទូលំទូលាយ និងសមត្ថភាពទូទាត់សំណងដ៏រឹងមាំនៅកម្ពុជា។
យើងនៅទីនេះ ដើម្បីបម្រើប្រជាជន និងសង្គមជាតិកម្ពុជាទាំងមូល ផ្តល់អត្ថប្រយោជន៍ពេញលេញ ព្រមទាំងបំពេញទំនួលខុសត្រូវដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំ។ សូមអរគុណសម្រាប់ការផ្តល់ទំនុកចិត្តដល់ អង្គរ ជេនេរ៉ល អុិនសួរេន។

អំពី អង្គរ ជេនេរ៉ល អុិនសួរេន
អង្គរ ជេនេរ៉ល អុិនសួរេន គឺជាក្រុមហ៊ុនធានារ៉ាប់រងទូទៅដែលទទួលបានអាជ្ញាបណ្ណប្រតិបត្តិការនៅកម្ពុជា និងប្តេជ្ញាផ្តល់ដំណោះស្រាយធានារ៉ាប់រងដ៏ទូលំទូលាយ។ ដោយឈរលើគោលការណ៍ សុចរិតភាព និងផ្តោតលើអតិថិជនជាចម្បង ក្រុមហ៊ុនមានគោលបំណងការពារក្តីស្រមៃ និងទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជា តាមរយៈនវានុវត្តន៍ និងសេវាកម្មដែលមានភាពជឿជាក់។
ទំនាក់ទំនង
ទូរសព្ទដោះស្រាយសំណង២៤ម៉ោង: 1800 20 24 24 (ហៅចូលពីគ្រប់ប្រព័ន្ធដោយឥតគិតថ្លៃ)
អ៊ីមែល: info@agi.com.kh
គេហទំព័រ: agi.com.kh
ទីតាំង: ដីឡូតិ៍ C ផ្លូវ 169 ភូមិ 12 សង្កាត់វាលវង់ ខណ្ឌ 7 មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា