Preloader

អាសយដ្ឋានការិយាល័យ

អគារ លេខ C ផ្លូវ 169 ភូមិ 12 សង្កាត់វាលវង់ ខណ្ឌ 7 មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

លេខទូរស័ព្ទ

+855 78 24 24 24
+855 87 24 24 24

អាសយដ្ឋានអ៊ីមែល

info@agi.com.kh

សេចក្តីប្រកាសព័ត៌មាន

អង្គរ ជេនេរ៉ល អុិនសួរេន និង X-PENG Cambodia ចុះដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងការការពារយានយន្តឆ្លាតវៃនៅកម្ពុជា

អាន ១ នាទី
សេចក្តីប្រកាសព័ត៌មាន
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា | ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៦
អង្គរ ជេនេរ៉ល អុិនសួរេន និង X-PENG Cambodia ចុះដៃគូយុទ្ធសាស្ត្រ ដើម្បីពង្រឹងការការពារយានយន្តឆ្លាតវៃនៅកម្ពុជា

អង្គរ ជេនេរ៉ល អុិនសួរេន ម.ក និង NSPENG ដែលជាអ្នកចែកចាយផ្លូវការរបស់ X-PENG នៅកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើ អនុស្សរណៈនៃការយោគយល់ (MOU) ក្រោមចក្ខុវិស័យភាពជាដៃគូ «Intelligent World, Intelligent Protection»។ ភាពជាដៃគូនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងប្រព័ន្ធអេកូឡូស៊ី យានយន្តអគ្គិសនី (EV) និងចល័តភាពឆ្លាតវៃនៅកម្ពុជា ដែលកំពុងមានការរីកចម្រើន ដោយរួមបញ្ចូលបច្ចេកវិទ្យាយានយន្តឆ្លាតវៃរបស់ X-PENG ជាមួយជំនាញក្នុងស្រុករបស់ អង្គរ ជេនេរ៉ល អុិនសួរេន ក្នុងវិស័យធានារ៉ាប់រងយានយន្ត និងការការពារអតិថិជន។

ខណៈកម្ពុជាកំពុងបន្តទទួលយក យានយន្តថាមពលថ្មី (NEV) និងដំណោះស្រាយចល័តភាពដែលមានការតភ្ជាប់កាន់តែច្រើន ភាពជាដៃគូយុទ្ធសាស្ត្រនេះមានគោលបំណងផ្តល់ជូនអតិថិជន X-PENG នូវការការពារធានារ៉ាប់រងដែលមានភាពជឿជាក់ សេវាគាំទ្រការទាមទារសំណងប្រកបដោយវិជ្ជាជីវៈ និងបទពិសោធន៍ប្រើប្រាស់យានយន្តដែលមានភាពងាយស្រួលកាន់តែខ្ពស់។  

716571065-27514200071538630-1765685266266784191-n.jpg

ភាពជាដៃគូយុទ្ធសាស្ត្រដែលផ្អែកលើនវានុវត្តន៍ និងការការពារដែលផ្តោតលើអតិថិជន

ភាពជាដៃគូនេះ បាននាំមកនូវការរួមបញ្ចូលគ្នារវាងម៉ាកយីហោទាំងពីរ ដែលមានការផ្តោតរួមគ្នាលើ នវានុវត្តន៍ ឧត្តមភាពសេវាកម្ម និងបទពិសោធន៍អតិថិជន។

718598932-857462253586568-1615590098467190594-n.jpg

ដោយឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់ X-PENG ក្នុងការបង្កើតបទពិសោធន៍ចល័តភាពឆ្លាតវៃជំនាន់ថ្មី ដែលដំណើរការដោយ បញ្ញាសិប្បនិម្មិត (AI) លោក Zhao Peng ប្រធានប្រតិបត្តិការរបស់ NSPENG (COO) បានលើកឡើងពីសារៈសំខាន់នៃការរួមបញ្ចូលបច្ចេកវិទ្យាទំនើបជាមួយការការពារដែលមានភាពជឿជាក់។

«នវានុវត្តន៍ពិតប្រាកដ មិនត្រូវបានវាស់វែងត្រឹមតែតាមកម្រិតនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យានោះទេ។ វាក៏ត្រូវបានវាស់វែងតាមរយៈប្រសិទ្ធភាពដែលបច្ចេកវិទ្យានោះអាចបម្រើ និងការពារអតិថិជនដែលប្រើប្រាស់វាផងដែរ។ តាមរយៈកិច្ចសហការយុទ្ធសាស្ត្រនេះ យើងកំពុងបង្កើតបទពិសោធន៍ប្រើប្រាស់យានយន្តដែលមានការរួមបញ្ចូលគ្នា ដោយឱ្យចល័តភាពឆ្លាតវៃ និងការការពារឆ្លាតវៃធ្វើការរួមគ្នា ដើម្បីផ្តល់ទំនុកចិត្ត និងសន្តិភាពផ្លូវចិត្តកាន់តែខ្ពស់ជូនអ្នកបើកបរ»។

715360449-2106794550245484-8070628418389996977-n.jpg

លោក Tsai Ching Cheng នាយកប្រតិបត្តិ (CEO) នៃ អង្គរ ជេនេរ៉ល អុិនសួរេន និងជាតំណាងរបស់អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល បានសង្កត់ធ្ងន់លើសារៈសំខាន់នៃភាពជាដៃគូនេះ ក្នុងការតភ្ជាប់ជំនាញក្នុងស្រុកជាមួយនវានុវត្តន៍កម្រិតសកល។

«ថ្ងៃនេះ យើងកំពុងឃើញការតភ្ជាប់ដ៏មានអត្ថន័យមួយរវាងមរតកដ៏មានមោទនភាពរបស់កម្ពុជា និងពិភពបច្ចេកវិទ្យាទំនើបដែលកំពុងឈានទៅរកអនាគត។ ចក្ខុវិស័យរួមរបស់យើងគឺសាមញ្ញ ប៉ុន្តែមានសារៈសំខាន់៖ បង្ហាញឱ្យឃើញថា អាជីវកម្មកម្ពុជាមានចក្ខុវិស័យ សមត្ថភាព និងភាពរឹងមាំ ដើម្បីកសាងភាពជាដៃគូប្រកបដោយជោគជ័យជាមួយម៉ាកយីហោលំដាប់ពិភពលោក»។

ការការពារឆ្លាតវៃសម្រាប់អ្នកបើកបរ X-PENG នៅកម្ពុជា

ដើម្បីបំពេញបន្ថែមលើបច្ចេកវិទ្យាយានយន្តឆ្លាតវៃទំនើបរបស់ X-PENG អង្គរ ជេនេរ៉ល អុិនសួរេន ផ្តល់ជូនដំណោះស្រាយធានារ៉ាប់រងយានយន្តដ៏ទូលំទូលាយ ដែលផ្តោតលើភាពងាយស្រួល សេវាកម្មឆ្លើយតបរហ័ស និងការពង្រឹងទំនុកចិត្តរបស់អតិថិជន។

អត្ថប្រយោជន៍សំខាន់ៗរួមមាន៖

  • កញ្ចប់ធានារ៉ាប់រងយានយន្តដោយគ្មានការកាត់កង (Zero-Deductible): កាត់បន្ថយការចំណាយដែលអតិថិជនត្រូវបង់ដោយខ្លួនឯងដោយមិនបានរំពឹងទុក និងផ្តល់ទំនុកចិត្តផ្នែកហិរញ្ញវត្ថុកាន់តែខ្ពស់។
  • សេវាទាមទារសំណង ២៤/៧: ផ្តល់ការគាំទ្រក្នុងការទាមទារសំណងប្រកបដោយវិជ្ជាជីវៈគ្រប់ពេលវេលា ដើម្បីជួយអតិថិជននៅពេលដែលត្រូវការ។
  • លេខទូរស័ព្ទទាមទារសំណងឥតគិតថ្លៃ 1800 20 24 24: អាចប្រើប្រាស់បានតាមបណ្តាញទូរស័ព្ទក្នុងស្រុកដោយមិនគិតថ្លៃ និងទទួលបានការគាំទ្រផ្នែកទាមទារសំណង ២៤/៧។
  • សេវាគាំទ្រពហុភាសា: ផ្តល់ជំនួយជាភាសាខ្មែរ អង់គ្លេស និងចិន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជនដែលមានភាពចម្រុះ និងកាន់តែមានលក្ខណៈអន្តរជាតិនៅកម្ពុជា។
717402542-2209843929801454-9218753046670854553-n.jpg

ឆ្ពោះទៅអនាគតនៃចល័តភាពឆ្លាតវៃ

ភាពជាដៃគូរវាង អង្គរ ជេនេរ៉ល អុិនសួរេន និង X-PENG Cambodia ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការគាំទ្រអនាគតនៃការដឹកជញ្ជូនដែលមានភាពឆ្លាតវៃ និងប្រកបដោយចីរភាពនៅកម្ពុជា។

តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យាយានយន្តទំនើប ជាមួយការការពារធានារ៉ាប់រងយានយន្ត និងធានារ៉ាប់រង EV ប្រកបដោយវិជ្ជាជីវៈ ភាគីទាំងពីរមានគោលបំណងបង្កើតបទពិសោធន៍ប្រើប្រាស់យានយន្តដែលមានភាពរលូន និងភាពជឿជាក់កាន់តែខ្ពស់សម្រាប់អ្នកបើកបរនៅកម្ពុជា។

ខណៈទីផ្សារ EV នៅកម្ពុជាបន្តមានការអភិវឌ្ឍ អង្គរ ជេនេរ៉ល អុិនសួរេន នៅតែប្តេជ្ញាចិត្តក្នុងការផ្តល់ដំណោះស្រាយធានារ៉ាប់រងដែលឆ្លើយតបទៅនឹងតម្រូវការចល័តភាពដែលកំពុងវិវឌ្ឍរបស់អតិថិជន ព្រមទាំងចូលរួមចំណែកក្នុងការរីកចម្រើនជាបន្តបន្ទាប់នៃវិស័យយានយន្ត និងធានារ៉ាប់រងនៅកម្ពុជា។

717994081-4611204089111551-4263203996769537157-n.jpg

អត្ថប្រយោជន៍សំខាន់ៗទាំង ៨ នៃការធានារ៉ាប់រងយានយន្តពី អង្គរ ជេនេរ៉ល អុិនសួរេន

អង្គរ ជេនេរ៉ល អុិនសួរេន ផ្តល់ការការពារធានារ៉ាប់រងយានយន្តដែលផ្តោតលើ ការការពារពិតប្រាកដ សេវាកម្មពិតប្រាកដ និងសន្តិភាពផ្លូវចិត្តពិតប្រាកដ (Real Protection, Real Service, and Real Peace of Mind)។

អត្ថប្រយោជន៍សំខាន់ៗរួមមាន៖

  • ការការពារ ១០០% ដោយមិនមានកម្រិតមិនធ្វើសំណង (Zero Deductible)
  • គោលការណ៍មិនទាមទារប្រាក់កម្រៃសេវាក្រៅប្រព័ន្ធ (Zero-Tip Policy) ទូទាំងដំណើរប្រតិបត្តិការទាំងមូល
  • សេវាដោះស្រាយសំណង ២៤/៧ (៣៦៥ ថ្ងៃក្នុងមួយឆ្នាំ)
  • សេវាជួសជុល តោនបាញ់ថ្នាំរហ័ស សម្រាប់ ២ ផ្នែក និងអាចទទួលរថយន្តយកទៅប្រើប្រាស់វិញក្នុងរយៈពេល ២ ថ្ងៃ
  • ត្រួតពិនិត្យរថយន្ត ១០ ចំណុចដោយឥតគិតថ្លៃ នៅមជ្ឍមណ្ឌលយានយន្ត អង្គរ អូតូឃែរ
  • ជួសជុលដោយផ្ទាល់នៅមជ្ឍមណ្ឌលយានយន្ត អង្គរ អូតូឃែរដោយមិនតម្រូវឱ្យបង់ប្រាក់ជាមុន
  • សេវាជំនួយបន្ទាន់តាមដងផ្លូវដោយឥតគិតថ្លៃ ក្នុងរាជធានីភ្នំពេញ (រួមមានសេវាជួយទិញប្រេង កូវអាគុយ និងប្តូរសំបកកង់)

 

បទពិសោធន៍របស់អ្នកនៅលើគេហទំព័រនេះនឹងប្រសើរឡើង ប្រសិនបើអនុញ្ញាតឱ្យប្រើខូគី។