Preloader

អាសយដ្ឋានការិយាល័យ

អគារ លេខ C ផ្លូវ 169 ភូមិ 12 សង្កាត់វាលវង់ ខណ្ឌ 7 មករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

លេខទូរស័ព្ទ

+855 78 24 24 24
+855 87 24 24 24

អាសយដ្ឋានអ៊ីមែល

info@agi.com.kh

សេចក្តីប្រកាសព័ត៌មាន

អង្គរ ជេនេរ៉ល អុិនសួរេន និង HARMONY ICAR ចាប់ដៃគូពង្រឹងការការពារធានារ៉ាប់រងយានយន្ត BYD នៅកម្ពុជា

អាន ១ នាទី
សេចក្តីប្រកាសព័ត៌មាន
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា | ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦
អង្គរ ជេនេរ៉ល អុិនសួរេន និង HARMONY ICAR ចាប់ដៃគូពង្រឹងការការពារធានារ៉ាប់រងយានយន្ត BYD នៅកម្ពុជា

អង្គរ ជេនេរ៉ល អុិនសួរេន ម.ក និង HARMONY ICAR ដែលជាអ្នកចែកចាយផ្លូវការរបស់ រថយន្ត BYD នៅកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើ អនុស្សរណៈនៃការយោគយល់ (MOU) ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងគោលបំណងពង្រឹងការការពារសម្រាប់ចល័តភាពឆ្លាតវៃ និងគាំទ្រដល់ការអភិវឌ្ឍការដឹកជញ្ជូនប្រកបដោយចីរភាពនៅកម្ពុជា។ ក្រោមប្រធានបទភាពជាដៃគូ «Build Your Dreams With Trust» កិច្ចសហការនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យរួមក្នុងការផ្តល់បទពិសោធន៍ប្រើប្រាស់ យានយន្តអគ្គិសនី (EV) ដែលមានសុវត្ថិភាព ភាពឆ្លាតវៃ និងភាពជឿជាក់កាន់តែខ្ពស់ជូនអ្នកប្រើប្រាស់នៅកម្ពុជា។

ភាពជាដៃគូនេះរួមបញ្ចូលជំនាញសកលរបស់ BYD ក្នុងបច្ចេកវិទ្យា យានយន្តថាមពលថ្មី (New Energy Vehicle – NEV) ជាមួយជំនាញក្នុងស្រុករបស់ អង្គរ ជេនេរ៉ល អុិនសួរេន ក្នុងវិស័យ ធានារ៉ាប់រងយានយន្ត និងសេវាធានារ៉ាប់រងនៅកម្ពុជា។ តាមរយៈកិច្ចសហការនេះ ភាគីទាំងពីរមានគោលបំណងគាំទ្រដល់ការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅរក ចល័តភាពបៃតង (Green Mobility) និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនដែលមានភាពទំនើប និងប្រកបដោយចីរភាពកាន់តែខ្ពស់។

704307257-122113140183259854-1955653667674514682-n.jpg

ភាពជាដៃគូយុទ្ធសាស្ត្រដែលផ្អែកលើទំនុកចិត្ត នវានុវត្តន៍ និងអនាគតកម្ពុជា

ក្នុងពិធីចុះហត្ថលេខា ភាគីទាំងពីរបានបញ្ជាក់ថា កិច្ចសហការនេះមិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងអាជីវកម្មធម្មតានោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរួមគ្នារយៈពេលវែង ដើម្បីគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព ពង្រឹងទំនុកចិត្តរបស់អតិថិជន និងចូលរួមជំរុញការធ្វើទំនើបកម្មជាបន្តបន្ទាប់នៃវិស័យយានយន្ត និងធានារ៉ាប់រងនៅកម្ពុជា។

លោក Tsai Ching Cheng អគ្គនាយកនៃក្រុមហ៊ុន អង្គរ ជេនេរ៉ល អុិនសួរេន និងជាតំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាល អង្គរ ជេនេរ៉ល អុិនសួរេន បានចូលរួមក្នុងពិធីចុះហត្ថលេខា និងបានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូនេះ ចំពោះការអភិវឌ្ឍប្រព័ន្ធ ចល័តភាពឆ្លាតវៃ (Smart Mobility) ដែលកំពុងមានការរីកចម្រើននៅកម្ពុជា។

«កិច្ចសហការនេះមិនមែនគ្រាន់តែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះទេ។ វាឆ្លុះបញ្ចាំងពីចក្ខុវិស័យរួម ការប្តេជ្ញាចិត្តរយៈពេលវែង និងទំនុកចិត្តយ៉ាងមុតមាំរបស់យើងចំពោះអនាគតនៃវិស័យដឹកជញ្ជូនឆ្លាតវៃ និងប្រកបដោយចីរភាពនៅកម្ពុជា»។

704307566-122113140375259854-8592629104510475662-n.jpg

លោកបានបន្តសង្កត់ធ្ងន់លើសារៈសំខាន់នៃការការពារធានារ៉ាប់រងដែលមានភាពជឿជាក់ ខណៈការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជាកំពុងបន្តកើនឡើង៖

«នៅ អង្គរ ជេនេរ៉ល អុិនសួរេន យើងជឿជាក់យ៉ាងមុតមាំថា ចល័តភាពទំនើប ត្រូវការការការពារដែលមានស្តង់ដារខ្ពស់ស្របគ្នា។ យានយន្តអគ្គិសនីដែលមានគុណភាព គួរត្រូវបានគាំទ្រដោយសេវាធានារ៉ាប់រងដែលមានវិជ្ជាជីវៈ ភាពជឿជាក់ និងប្រសិទ្ធភាព ដើម្បីធានាថាអតិថិជនមានទំនុកចិត្តពេញលេញក្នុងរាល់ការធ្វើដំណើរ»។

លោក Tsai Ching Cheng ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការគាំទ្រអនាគតបៃតងរបស់កម្ពុជា តាមរយៈនវានុវត្តន៍ និងដំណោះស្រាយការការពារដែលផ្តោតលើអតិថិជន៖

«ភាពជាដៃគូរបស់យើងជាមួយ HARMONY ICAR គឺជាសម្ព័ន្ធភាពយុទ្ធសាស្ត្ររវាងបច្ចេកវិទ្យា និងការការពារ។ យើងមានគោលបំណងរួមគ្នាបង្កើតបទពិសោធន៍ប្រើប្រាស់យានយន្ត BYD ដែលមានភាពរលូន ងាយស្រួល និងគ្មានកង្វល់សម្រាប់អតិថិជននៅកម្ពុជា ព្រមទាំងជំរុញការប្រើប្រាស់ចល័តភាពបៃតងនៅទូទាំងប្រទេសឱ្យកាន់តែឆាប់រហ័ស»។

កញ្ចប់សេវាធានារ៉ាប់រងយានយន្តគ្មានកម្រិតមិនធ្វើសំណង សម្រាប់ម្ចាស់យានយន្ត EV

ជាផ្នែកមួយនៃការប្តេជ្ញាចិត្តនេះ អង្គរ ជេនេរ៉ល អុិនសួរេន បានផ្តល់ជូនដំណោះស្រាយ ធានារ៉ាប់រងយានយន្តដោយគ្មានការកាត់កង (Zero-Deductible Motor Insurance) សម្រាប់ម្ចាស់យានយន្តអគ្គិសនី (EV) នៅកម្ពុជា ដើម្បីផ្តល់ភាពងាយស្រួលកាន់តែខ្ពស់ ដំណើរការទាមទារសំណងកាន់តែរលូន និងសេវាកម្មប្រកបដោយប្រសិទ្ធភាពពេញមួយដំណើរនៃការប្រើប្រាស់យានយន្ត។

តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយ HARMONY ICAR អតិថិជន BYD អាចទទួលបានភាពងាយស្រួលកាន់តែខ្ពស់ និងទំនុកចិត្តកាន់តែប្រសើរក្នុងការការពារយានយន្តរបស់ខ្លួន។ កិច្ចសហការនេះក៏បញ្ជាក់ពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការចូលរួមអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ី យានយន្តអគ្គិសនី និងចល័តភាពឆ្លាតវៃនៅកម្ពុជា។

704347692-122113140423259854-8920735685023481933-n.jpg

លោក Charlie Yang អគ្គនាយកសាខា HARMONY ICAR ប្រចាំកម្ពុជា បានបញ្ជាក់ជាថ្មីអំពីទំនុកចិត្តរបស់ BYD ចំពោះទីផ្សារ យានយន្តថាមពលថ្មី (NEV) និងចល័តភាពឆ្លាតវៃ ដែលកំពុងរីកចម្រើននៅកម្ពុជា។

«BYD គឺជាក្រុមហ៊ុនឈានមុខជាសកលក្នុងវិស័យយានយន្តថាមពលថ្មី។ ចាប់តាំងពីចូលមកកាន់ទីផ្សារកម្ពុជា យើងបានបន្តប្តេជ្ញាចិត្តចំពោះការធ្វើមូលដ្ឋានីយកម្ម និងការផ្តល់សេវាកម្មក្នុងស្រុក ដោយផ្តល់ជូនអ្នកប្រើប្រាស់កម្ពុជានូវយានយន្តអគ្គិសនីដែលមានសុវត្ថិភាព មិនប៉ះពាល់ដល់បរិស្ថាន និងមានគុណភាពខ្ពស់។ ភាពជាដៃគូជាមួយ អង្គរ ជេនេរ៉ល អុិនសួរេន នឹងជួយពង្រឹងប្រព័ន្ធសេវាកម្មរបស់ BYD នៅកម្ពុជា កាន់តែរឹងមាំ ដោយផ្តល់ជូនអតិថិជននូវបទពិសោធន៍បើកបរដែលមានសុវត្ថិភាព ភាពងាយស្រួល និងគ្មានកង្វល់កាន់តែខ្ពស់»។

លោក Charlie Yang ក៏បានសង្កត់ធ្ងន់លើគុណតម្លៃរួម និងចក្ខុវិស័យរយៈពេលវែងរបស់ស្ថាប័នទាំងពីរ៖

«ទីផ្សារយានយន្តថាមពលថ្មីនៅកម្ពុជា កំពុងបន្តរីកចម្រើនជាបន្តបន្ទាប់ ហើយតម្រូវការរបស់អតិថិជនចំពោះសេវាកម្មការពារដែលមានភាពជឿជាក់ ក៏កំពុងកើនឡើងផងដែរ។ តាមរយៈកិច្ចសហការនេះ ភាគីទាំងពីរនឹងបំពេញបន្ថែមលើចំណុចខ្លាំងរបស់គ្នាទៅវិញទៅមក និងរួមចំណែកដល់ការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី (EV) នៅកម្ពុជាឱ្យកាន់តែមានសុខភាពល្អ និងប្រកបដោយចីរភាព»។

704406734-122113140225259854-6460530055606265960-n.jpg

គាំទ្រអនាគតនៃចល័តភាពអគ្គិសនីនៅកម្ពុជា

ភាពជាដៃគូនេះ បង្កើតជាការតភ្ជាប់ដ៏មានអត្ថន័យរវាង នវានុវត្តន៍យានយន្តកម្រិតសកល និងជំនាញធានារ៉ាប់រងក្នុងស្រុក។ តាមរយៈការរួមបញ្ចូលបច្ចេកវិទ្យាចល័តភាពឆ្លាតវៃ ជាមួយការការពារធានារ៉ាប់រងដ៏ទូលំទូលាយ អង្គរ ជេនេរ៉ល អុិនសួរេន និង HARMONY ICAR មានគោលបំណងពង្រឹងទំនុកចិត្តរបស់អតិថិជន និងរួមចំណែកលើកកម្ពស់ស្តង់ដារសេវាកម្មនៅក្នុងទីផ្សារយានយន្តអគ្គិសនី (EV) ដែលកំពុងរីកចម្រើននៅកម្ពុជា។

ឆ្ពោះទៅមុខ យើងទាំងពីរនឹងបន្តស្វែងរកឱកាស ដើម្បីពង្រឹង គុណភាពសេវាកម្ម ប្រព័ន្ធឌីជីថល ការថែទាំអតិថិជន និងប្រសិទ្ធភាពនៃការទាមទារសំណង ដើម្បីបង្កើតបទពិសោធន៍ប្រើប្រាស់យានយន្ត EV ដែលមានភាពងាយស្រួល និងភាពជឿជាក់កាន់តែខ្ពស់សម្រាប់អតិថិជននៅទូទាំងប្រទេសកម្ពុជា។

ភាពជាដៃគូយុទ្ធសាស្ត្រនេះ គឺជាជំហានដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនទាំងពីរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនប្រកបដោយចីរភាពនៅកម្ពុជា ដោយគាំទ្រការផ្លាស់ប្តូររបស់ប្រទេសឆ្ពោះទៅរក ចល័តភាពបៃតង យានយន្តអគ្គិសនី ការដឹកជញ្ជូនឆ្លាតវៃ និងការការពារធានារ៉ាប់រងដែលមានភាពជឿជាក់។

704558639-122113140291259854-529188018070158767-n.jpg

អត្ថប្រយោជន៍ធានារ៉ាប់រងពិសេសសម្រាប់អ្នកបើកបររថយន្ត BYD

ដើម្បីឆ្លុះបញ្ចាំងពីការសន្យា « Real Protection, Real Service, and Real Peace of Mind » (ធានាពិត សេវាកម្មពិត និងសន្តិភាពផ្លូវចិត្តពិតប្រាកដ) អតិថិជន Lynk & Co នឹងទទួលបានកញ្ចប់អត្ថប្រយោជន៍ និងសេវាកម្មទាមទារសំណងដ៏ពិសេស រួមមាន៖

  • ការការពារ ១០០% ដោយមិនមានកម្រិតមិនធ្វើសំណង (Zero Deductible)

  • គោលការណ៍មិនទាមទារប្រាក់កម្រៃសេវាក្រៅប្រព័ន្ធ (Zero-Tip Policy) ទូទាំងដំណើរប្រតិបត្តិការទាំងមូល

  • សេវាដោះស្រាយសំណង ២៤/៧ (៣៦៥ ថ្ងៃក្នុងមួយឆ្នាំ)

  • សេវាជួសជុល តោនបាញ់ថ្នាំរហ័ស សម្រាប់ ២ ផ្នែក និងអាចទទួលរថយន្តយកទៅប្រើប្រាស់វិញក្នុងរយៈពេល ២ ថ្ងៃ

  • ត្រួតពិនិត្យរថយន្ត ១០ ចំណុចដោយឥតគិតថ្លៃ នៅមជ្ឍមណ្ឌលយានយន្ត អង្គរ អូតូឃែរ

  • ជួសជុលដោយផ្ទាល់នៅមជ្ឍមណ្ឌលយានយន្ត អង្គរ អូតូឃែរដោយមិនតម្រូវឱ្យបង់ប្រាក់ជាមុន

  • សេវាជំនួយបន្ទាន់តាមដងផ្លូវដោយឥតគិតថ្លៃ ក្នុងរាជធានីភ្នំពេញ (រួមមានសេវាជួយទិញប្រេង កូវអាគុយ និងប្តូរសំបកកង់)

704592427-122113140801259854-260802930663130099-n.jpg

អំពី អង្គរ ជេនេរ៉ល អុិនសួរេន ម.ក

អង្គរ ជេនេរ៉ល អុិនសួរេន ម.ក គឺជាក្រុមហ៊ុនធានារ៉ាប់រងទូទៅដែលមានម្ចាស់កម្មសិទ្ធិជាជនជាតិខ្មែរ និងកំពុងប្រតិបត្តិការនៅកម្ពុជា ដោយប្តេជ្ញាផ្តល់ដំណោះស្រាយធានារ៉ាប់រងដែលមានភាពជឿជាក់ សម្រាប់បុគ្គល គ្រួសារ អាជីវកម្ម និងអតិថិជនសាជីវកម្ម។

ដោយឈរលើការប្តេជ្ញា «Built on Trust» និងគុណតម្លៃស្នូល ទំនុកចិត្ត សេវាកម្ម និងភាពជឿជាក់ (Trust, Service, and Reliability) យើងផ្តល់ដំណោះស្រាយធានារ៉ាប់រងដែលផ្តោតលើអតិថិជន ដោយមានការធានាទទួលហានិភ័យប្រកបដោយវិជ្ជាជីវៈ សេវាទាមទារសំណងដែលឆ្លើយតបបានល្អ និងការគ្រប់គ្រងហានិភ័យប្រកបដោយប្រសិទ្ធភាព។ យើងបន្តអភិវឌ្ឍដំណោះស្រាយធានារ៉ាប់រងប្រកបដោយនវានុវត្តន៍ ដែលឆ្លើយតបទៅនឹងរបៀបរស់នៅទំនើប និងនិន្នាការចល័តភាពដែលកំពុងវិវឌ្ឍ ព្រមទាំងចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជាឱ្យកាន់តែរីកចម្រើន។


ព័ត៌មានទំនាក់ទំនង៖  

ទីស្នាក់ការកណ្តាល៖ Street 169, Sangkat Veal Vong, Khan 7 Makara, Phnom Penh, Cambodia  

ខ្សែទូរស័ព្ទដោះស្រាយសំណង ២៤/៧៖ 1800 20 24 24 (ហៅចូលដោយឥតគិតថ្លៃពីគ្រប់ប្រព័ន្ធ)      
ព័ត៌មានទូទៅ៖ +855 78 24 24 24 / +855 87 24 24 24  

ភ្ជាប់ទំនាក់ទំនងជាមួយយើង 

បទពិសោធន៍របស់អ្នកនៅលើគេហទំព័រនេះនឹងប្រសើរឡើង ប្រសិនបើអនុញ្ញាតឱ្យប្រើខូគី។